ប្រធានក្លឹប POAK រងការពិន័យមិនឲ្យជាន់ទីលាន 3ឆ្នាំ ក្រោយទៅគំរាមអាជ្ញាកណ្ដាលទាំងមានកាំភ្លើងជាប់ខ្លួន

ប្រធានក្លឹបបាល់ទាត់ PAOK Salonika លោក Ivan Savvidis ត្រូវបានពិន័យមិនឲ្យចូលកីឡដ្ឋានបាល់ទាត់ចំនួន 3ឆ្នាំ ក្រោយកើតមានហេតុការណ៍កាន់កាំភ្លើងខ្លី ចូលក្នុងទីលានអំឡុងជំនួបលីគកំពូលក្រិក កាលថ្ងៃទី11 មីនា រហូតធ្វើឲ្យលីគក្រិកផ្អាកក្នុងការលេងរយៈពេល 3សប្ដាហ៍ ។
ពិតណាស់ លោក Ivan Savvidis ត្រូវបានផាកពិន័យជាប្រាក់ចំនួន 12ម៊ឺនដុល្លារសហរដ្ឋអាមេរិក និងជាប់បម្រាមមិនឲ្យដើរចូលក្នុងកីឡដ្ឋានបាល់ទាត់រយៈពេល 3 ឆ្នាំ បន្ទាប់ពីលោកត្រូវបានគេរកឃើញថា បានយកកាំភ្លើងតាមខ្លួន ពេលចូលក្នុងទីលានប្រកួត។
PAOK បច្ចុប្បន្នស្ថិតនៅលំដាប់ទី 3នៃលីគកំពូលក្រិក ហើយពួកគេស្ទើរតែឡើងទៅកាន់លេខ2 ប្រសិនបើឈ្នះ AEK Athen ។ តែអាជ្ញាកណ្ដាល Georgios Kominis បានបដិសេធគ្រាប់បាល់ស៊ុតចូលទី នាទី 90 ពីសំណាក់ក្លឹប PAOK ។ ហេតុការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រក្លឹបជាច្រើនខឹងសម្បារ ហើយក៏បានដើរចូលទីលានប្រកួតដើម្បីបង្ហាញពីការតវ៉ា ៕
ប្រភពពី៖ reuters