លោក Zidane បានឈ្នះពានរង្វាន់ La Liga, Champions League, Supercopa de Espana, ពានរង្វាន់ Uefa Super Cup និងពាន Fifa Club World Cup ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានក្លាយជាគ្រូបង្វឹកដែលទទួលបានជោគជ័យច្រើនជាងគេលើកទី 2 នៅក្នុងប្រវត្តិសាស្ត្រជាមួយក្លឹប Real Madrid ក្រោយពីបានលើកពានចំនួន 8 លើករួមទាំងពានរង្វាន់ UEFA Champions League ពីររដូវកាលជាប់គ្នានៅ Santiago Bernabeu ។

photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

បច្ចុប្បន្នប្រធានក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាទៅលោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ ជាការពិតណាស់ ត្រូវបានគេជឿជាក់ថាក្លឹបយក្សបារាំង កំពុងតែរៀបចំពិធីមួយសម្រាប់គ្រូបង្វឹកលោក Unai Emery ប្រសិនបើពួកគេបរាជ័យក្នុងការលើកពាន UEFA Champions League នៅក្នុងយុទ្ធនាការនេះ។

photo of Unai Emery
Unai Emery Manager of Paris Saint-Germain

កិច្ចសន្យារបស់ Zidane នឹងត្រូវផុតកុងត្រានៅខែមិថុនាឆ្នាំ 2020 ប៉ុន្តែគេជឿជាក់ថាតើគាត់នឹងស្នាក់នៅក្នុងទីក្រុង Madrid លើសពីរដូវកាលនេះឬយ៉ាងណា។ នាពេលថ្មីនេះក្រុមរបសើគាត់កំពុងតែធ្លាក់ចុះយ៉ាងខ្លាំងដោយបច្ចុប្បន្នកំពុងតែស្ថិតនៅពីក្រោយក្រុមកំពូលតារាង FC Barcelona ដល់ទៅ 19ពិន្ទុនៅក្របខ័ណ្ឌ La Liga

ប្រភពពី៖ soccerladuma