ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយរឿងពាក្យចចាមអារ៉ាមដែលថា Neymar នឹងចាក់ចេញពីក្លឹបរបស់គាត់នារដូវក្ដៅនេះ ដោយថា គ្មានកីឡាករណាម្នាក់ធំជាងក្លឹបនោះទេ។

photo of Neymar ​នឹង ប្រធានក្លឹប PSG
Neymar ​នឹង ប្រធានក្លឹប PSG

ពិតណាស់ នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបង្ហើបថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ មានគំនិតចង់ចាកចេញពីក្រុម Paris Saint-Germain ធ្វើឱ្យក្លឹបមានភាពស្រពេចស្រពិលមិនអាចបកស្រាយរឿងនេះឱ្យបានច្បាស់លាស់។

ដោយពេលនេះប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយថា៖ វាគ្មានអ្វីកើតឡើង ហើយក៏គ្មាននរណាម្នាក់ធំជាងក្លឹបឡើយ។ ប្រសិនបើនរណាម្នាក់មិនពេញចិត្តនឹង មិនសប្បាយចិត្តជាមួយក្លឹបនេះពួកគេអាចចាកចេញបាន។ អ្នករាល់គ្នាគឺត្រូវតែផ្ដោតអាអារមណ៏ឱ្យល្អសម្រាប់ PSG វាគ្មានរឿងអីកើតឡើងទេ ៕

ប្រភពពី៖ Goal