យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថាក្លឹបអ្នកមាននៅបារាំង Paris Saint-Germain កំពុងពិចារណាលើការផ្លាស់ប្តូរកីឡាករ Karim Benzema នៅចុងបញ្ចប់នៃរដូវកាលនេះ។

Karim Benzema
Karim Benzema of Real Madrid

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 30 ឆ្នាំរូបនេះ ប្រធានក្លឹប Real Madrid កំពុងពិចារណាថាគាត់ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលក្រុម Real Madrid រៀបចំអ្នកស្នងដំណែងគាត់រួចជាស្រេច ។

ពិតណាស់ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Edinson Cavani ដែលពាក់អាវលេង9 គាត់អាចនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ ទោះបីជាគាត់បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើនក៏ដោយ ក៏គាត់មានអារម្មណ៍មិនសប្បាយចិត្តដែរ ដោយសារតែទំនាក់ទំនងដ៏លំបាកជាមួយមិត្តរួមក្រុមរបស់គាត់កីឡាករ Neymar តាំងពីគាត់ចូលមកក្លឹបនេះដំបូង ៕