photo of Thomas Tuchel
Thomas Tuchel គ្រូបង្វឹករបស់ក្លឹប Borussia Dortmund

ប្រធានក្លឹបយក្សបារាំង Paris Saint-Germain បានជ្រើសរើសយកលោក Thomas Tuchel ជាគ្រូថ្មីដើម្បីជំនួសតំណែងលោក Unai Emery រយៈពេលពីររដូវកាលក្រោយទៀត។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ 43ឆ្នាំនឹងចូលស្នងតួនាទីលោក Emery ទោះបីគ្រូជនជាតិអេស្ប៉ាញដែលជោគជ័យខ្លាំងនៅ Sevilla រូបនេះដឹកនាំ PSG ដណ្ដើមបានជើងឯក Ligue 1 មកវិញក្នុងរដូវកាល 2017-2018 នេះក៏ដោយ។

photo of Unai Emery
Unai Emery គ្រូបង្វឹករបស់ក្លឹប Paris Saint-Germain

ពិតណាស់ប្រធានក្លឹប PSG នឹងផ្ដល់ឱកាសម្ដងទៀតដល់លោក Emery  ថ្វីបើរដូវកាលមុន PSG របូតជើងឯកលីគកំពូលបារាំងនិងធ្លាក់ពី Champions League ក្រោមការវាយយកជាប្រវត្តិសាស្ត្រ ដោយ Barcelona យ៉ាងគួរឱ្យភ្ញាក់ផ្អើលក្ដី ។ ខណៈដែលរដូវកាលនេះ បានបរាជ័យក្រោមថ្វីជើង Real Madrid ទាំងពីរជើងក្នុងពាន Champions League ទៀតផង ៕

ប្រភពពី៖ marca