ម្ចាស់ក្លឹប Paris Saint-Germain លោក Nasser Al Khelaifi បានរិះគន់យ៉ាងខ្លាំងចំពោះ ការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល Gianluca Rocchi ក្នុងការប្រកួតជើងទី1 វគ្គ16 ក្រុមចុងក្រោយ Champions League នៅ Bernabeu យប់ថ្ងៃពុធទី14 ខែកុម្ភៈឆ្នាំ2018 ដែល Real Madrid ឈ្នះ 3-1។

photo of Nasser Al-Khelaifi
Nasser Al-Khelaifi Paris Saint-Germain Club president

ម្ចាស់ក្លឹប PSG លោក Nasser ប្រាប់ព័ត៌មាន Beln Sports ថា៖ «លទ្ធផលមិនយុត្តិធម៌ទេ។ ខ្ញុំគិតថាក្នុងតង់ទី2 យើងលេងល្អជាង យើងមានឱកាសដើម្បីរកគ្រាប់បាល់ ប៉ុន្តែយើងបានបង្កើតកំហុស។ Mbappe ត្រូវបានលើកទង់អកហ្សឺដោយជំនួយអាជ្ញាកណ្ដាលទាំងដែលមិនអកហ្សឺផង។ កំហុសអាជ្ញាកណ្ដាលធ្វើឱ្យយើងចាញ់។ អាជ្ញាកណ្ដាលបានជួយ Real Madrid»។

គាត់បន្តទៀតថា «មានបញ្ហាចម្រូងចម្រាសជាច្រើនដែលធ្វើអោយប្រជាជននៅទីក្រុងប៉ារីស មានអារម្មណ៍ថាឈឺចាប់ ។ តង់ទី1 ការដណ្តើមបាល់របស់កីឡាករ Giovani Lo Celso ទៅលើកីឡាករ Toni Kroos របស់ក្រុម Real Madrid ធ្វើអោយគេដួល ដែលនាំឱ្យមានការពិន័យប៉េណាល់ ជាលើកដំបូង»។

photo of Gianluca Rocchi
Referee Gianluca Rocchi

«បន្ទាប់មកកីឡាករ Adrien Rabiot ដែលជាអ្នកស៊ុតបញ្ចូលទីរបស់ PSG បានស៊ុតបាល់បញ្ចូលទីប៉ះដៃរបស់ Sergio Ramos នៅតំបន់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាកណ្ដាលមិនបាន ផ្ដល់បាល់ពិន័យប៉េណាល់ទីអោយទេ» ៕

ប្រភពពី៖ dailymail