លោក Florentino Perez ដែលជាប្រធានក្លឹបយក្សអេស្ប៉ាញ Real Madrid ណាត់លោក Jorge Mendes ដែលជាភ្ញាក់ងារផ្ទាល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីពិភាក្សាជុំវិញរឿងអនាគតរបស់គេ។

photo of Cristiano Ronaldo
Cristiano Ronaldo

ប៉ុន្មានថ្ងៃមកនេះគួរតែដឹងហើយថា ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់ រូបនេះត្រូវបានគេដឹងថា លោកបានចុះហត្ថលេខារួចហើយជាមួយក្លឹបយក្សអីុតាលី Juventus ខណៈដែលនៅតែពិនិត្យសុភាពទេ។ ក្រោយពេលមានពាក្យចរចារាមច្រើនពេករឿងកីឡាកររបស់ខ្លួនទៅចុះហត្ថលេខាជាមួយក្លឹបផ្សែង។ ឥឡូវនេះប្រធានក្លឹប Real Madrid លោក Florentino Perez បានកោះហាវភ្ញាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ដើម្បីពិភាក្សាជុំវិញរឿងអនាគតរបស់គេ ដោយចង់ដឹងថារឿងដែលព៍ត៌មានបានចុះផ្សាយពិតឬអត់។

កាល​ពី​ខែ​មករា​ឆ្នាំ​នេះ Ronaldo ធ្លាប់​បាន​និយាយ​ថា បើ​សិន​ជា​ក្លឹប Real Madrid ព្រម​ដាក់​តម្លៃ​ខ្លួន​ត្រឹម 100លាន​អឺរ៉ូ មាន​ន័យ​ថា ក្លឹប​ឈប់ “ស្រលាញ់” ខ្លួន​ទៀត​ហើយ។ ជាពិសេសនោះរឿងប្រាក់បៀរវត្សរ៍ ព្រោះលោកគិតថាខ្លួនជាកីឡាករល្អក្នុងពិភពលោកដែលតែនៅ ក្រោយ Neymar នឹង​ Messi ទៅវិញ ៕

ប្រភពពី៖ marca