photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ប្រធានក្លឹប Real Madrid លោក Florentino Perez បាននិយាយថា Cristiano Ronaldo មិនបានសុំចាកចេញពីក្លឹបតាមតែពាក្យចចាមអារាមដែរគេនិយាយនោះទេ ។

ពិតណាស់ មួយរយៈនេះពិតជាលេចនូវព័ត៌មានថា Ronaldo នឹងផ្លាស់ទៅកាន់ប្រទេសចិន បន្ទាប់ពីអអតីតគ្រូបង្វឹកក្រុមប្រេស៊ីលនិងព័រទុយហ្គាល់ លោក Luiz Felipe Scolari បានប្រាប់ព័ត៌មានថា Ronaldo បានសួរលោកអំពីការរស់នៅប្រទេសចិន។

ប្រធានក្លឹប Real Madrid ថា៖ «Ronaldo មិនបានសុំពួកយើងចាកចេញពីក្លឹបទេ ។ គាត់មានកិច្ចសន្យាជាមួយយើង ។ យ៉ាងណាក៏ដោយ ដោយសារតែមួយរយៈនេះ យើងលេងដោយមិនទទួលបានលទ្ធផលល្អ ទើបធ្វើមានពាក្យចចាមអារ៉ាមកើតឡើងដូច្នេះ» ៕

ប្រភពពី៖ goal