photo of ​​Neymar
Neymar Jr of Paris Saint-Germain

ប្រធានក្លឹប Real Madrid លោក Florentino Perez បានបង្ហាញពីយុទ្ធសាស្រ្តមួយស្តីពីរបៀបដែលក្លឹបបាល់ទាត់ Los Blancos មានគម្រោងចុះហត្ថលេខាជាមួយកីឡាកររបស់ក្លឹប Paris Saint-Germain កីឡាករ Neymar និង Kylian Mbappe ។

អតីតគ្រូបង្វឹក Real រូបនេះបានអះអាងថាប្រសិនបើ Neymar ចង់ឈ្នះពាន Ballon d’Or គាត់គួរតែផ្លាស់ទៅរស់នៅរដ្ឋធានីអេស្ប៉ាញ ។

ក្លឹប Los Blancos ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Mbappe នៅក្នុងទីផ្សារផ្ទេរនៅរដូវកាលមុន ប៉ុន្តែកីឡាកររូបនេះបានជ្រើសរើសចូលរួមលេងឱ្យ PSG ដោយកម្ចីជើងពីក្លឹប Monaco ក្លឹប PSG និងទិញផ្ដាច់នៅរដូវកាលក្រោយនេះ ។

លោក Perez បាននិយាយថាក្លឹបយក្ស La Liga ចង់ឱ្យ Mbappe អភិវឌ្ឍន៏នៅប្រទេសបារាំង ខណៈដែលពួកគេជ្រើសរើស Neymar ជាមុនសិន ហើយនិងវិលត្រឡប់មកកាន់ទឹកដីបារាំងម្ដងទៀត ។

លោក Perez បានប្រាប់សារ​ព័ត៌មាន El Partidazo de COPE ថា Mbappe មានអាយុ 18 ឆ្នាំត្រូវទុកឱ្យគាត់អភិវឌ្ឍន៏និងមើលថា តើគាត់អាចលេងនៅកម្រិតណា ។ យើងមានកីឡាករឆ្នើមៗជាច្រើន បន្ទាប់ពីជ្រើសរើស Neymar ហើយរង់ចាំការអភិវឌ្ឍរបស់ Mbappe ។ទាំងនេះមិនមែនជាគំនិតអាក្រក់ទេ​ ។

ប្រភពពី៖​ soccerladuma