photo of Neymar
Neymar of Paris Saint-Germain

ប្រធាន Real Madrid លោក Florentino Perez បាននិយាយថា​ គាត់នឹងផ្តល់ជូន Cristiano Ronaldo បូកនិងសាច់ប្រាក់បន្ថែមទៀតក្នុងការដេញថ្លៃកីឡាករ Neymar នៅរដូវក្តៅនេះ នេះយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ ។

Neymar បានចាកចេញពីក្លឹប Barcelona ទៅលេងនៅក្លឹប Paris Saint-Germain ក្នុងតម្លៃ 198 លានផោនកាលពីរដូវកាលមុន ។ ទោះបីជាយ៉ាងណាក៏ដោយពាក្យចចាមអារ៉ាមជាមួយគាត់ អំពីការវិលត្រឡប់ទៅកាន់ La Liga ជាមួយនឹងគូប្រជែង Clasico របស់ Barcelona បានរីករាលដាលចាប់តាំងពីគាត់បានផ្លាស់ប្តូរទៅ PSG ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

សារព័ត៌មាន Cadena SER របស់អេស្ប៉ាញបានរាយការណ៍ថាលោក Perez គាត់ចង់បាន Neymar យ៉ាងខ្លាំង ហើយនឹងធ្វើឱ្យគាត់ផ្លាស់ប្តូរបន្ទាប់ពីចប់ World Cup ដោយផ្តល់ជូននូវកីឡាករ Ronaldo និងសាច់ប្រាក់ដ៏ច្រើនសន្ថឹកសន្ថាប់បន្ថែមទៀតសម្រាប់ PSG ។ ប្រធានក្លឹប Real Madrid បាននិយាយថា​​ គាត់ព្យាយាមចុះកិច្ចសន្យាជាមួយ Neymar នៅពេលដែលគាត់ដឹងច្បាស់ថា Neymar ចង់ចាកចេញពីក្លឹប Barcelona នៅរដូវក្តៅមកម្លេះគឺដោយសារតែនិយាយថ្លៃគ្នាមិនត្រូវ ។

ប្រភពពី៖ thesun