photo of Alan Pardew
Alan Pardew Manager of West Bromwich Albion

ម្ចាស់ក្លឹប West Bromwich Albion លោក Lai Guochuan អោយលោក Alan Pardew បន្តកាន់ការងារជាអ្នកចាត់ការក្លឹប រយៈពេលមួយអាទិត្យទៀត មុនប្រឈមការបណ្ដេញចេញ​ ។

ពិតណាស់លោក Pardew បានដឹកនាំ West Brom ឈ្នះតែម្ដងគត់ក្នុងចំណោម 15ប្រកួតចុងក្រោយនៅលីគកំពូលអង់គ្លេស និង បានចាញ់ 5ដងជាប់ៗគ្នា ក្រោយចាញ់ Watford កាលថ្ងៃសៅរ៍សប្តាហ៍មុន។ ហើយបច្ចុប្បន្នស្ថិតនៅបាតតារាងក្រោមតំបន់សុវត្ថិភាព 8ពិន្ទុ ខណៈដែរនៅសល់តែ 9 ប្រកួតទៀត់ប៉ុណ្នោះនៅលីគកំពូលអង់គ្លេសនេះ ។

ថ្ងៃសៅរ៍ សប្ដាហ៍នេះ West Brom នឹងទទួលស្វាគមន៍ Leicester City ប្រសិនបើចាញ់ 1ប្រកួតនេះទៀត ប្រធានក្លឹបនឹងបញ្ចប់ភារកិច្ចក្នុងរយៈពេលដ៏ខ្លីរបស់ខ្លួន ៕

ប្រភពពី៖ theguardian