ប្រធានក្លឹប West Ham United លោក Mario Husillos បានប្រាប់ក្លឹបផ្សេងៗថា ខ្សែប្រយុទ្ធ Javier Hernandez  គឺលោកមិនដាក់ឈ្មោះក្នុងទីផ្សារដោះដូរនារដូវនេះទេ។

Javier Hernandez
Javier Hernandez

កីឡាករសញ្ចាតិម៉ិកស៊ិកវ័យ 30 ឆ្នាំរូបនេះទើបតែត្រលប់មក West Ham វិញក្រោយពីមានកាតព្វកិច្ចត្រូវជួយជម្រើសជាតិ ម៉ិកស៊ិក លេងក្នុងពានង្វាន់ World Cup ដោយធ្លាក់នៅវគ្គ 16 ក្រុមដោយស្នាដៃប្រេស៊ីល ។

ប្រធានក្លឹប West Ham United លោក Mario Husillos បាននិយាយប្រាប់ការសែត  Marca Claro ថា៖ «មានក្លឹបជាច្រើនចង់បានគាត់ គ្រាប់គ្នាបានដឹកហើយថាយើងទើបតែទិញគាត់មកលេងទេ គឺពួកយើងមិនមានបំណង់លក់គាត់ ដូច្នេះគាត់មិនមានវត្តមាននៅលើទីផ្សារឡើយ» ៕

ប្រភពពី៖ Goal