ប្រធានសហព័ន្ធបាល់ទាត់ស៊ុយអ៊ែត លោក Lars Richt បានបញ្ជាក់ថា កីឡាករ Zlatan Ibrahimovic នឹងមិនមានវត្តមានក្នុងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ World Cup ឡើយ។

photo of Zlatan Ibrahimovic
Zlatan Ibrahimovic សញ្ចាតិស៊ុយអែត

ពិតណាស់ ខ្សែប្រយុទ្ធ LA Galaxy ធ្លាប់និយាយថា គេចូលរួមព្រឹត្តិការណ៍កម្រិតពិភព​លោក​នេះ តែមិនសន្យាថា អាចចូលលេង​យ៉ាងណាទេ។

តែប៉ុន្នានថ្ងៃមុន អ្នកដឹកនាំសហព័ន្ធបាល់ទាត់ស៊ុយអ៊ែតរូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា លោកបាននិយាយជាមួយកីឡាករ Zlatan សប្តាហ៍មុន ប៉ុន្តែខ្សែប្រយុទ្ធរូបនោះមិនមានគំនិតចង់ត្រឡប់មកលេងក្នុងជម្រើសជាតិវិញទេ។

បុរសជនជាតិស៊ុយអែតធ្លាប់លេង​នៅ Ajax, Barcelona, Juventus និង Inter Milan ស៊ុតបញ្ចូលទី 62គ្រាប់ពីការប្រកួត 116លើកក្នុងក្រុមជម្រើសជាតិ នឹងគេបានប្រកាស់ ថាខ្លួននឹងចូល និវត្តន៍ពី​ក្រុមជម្រើសជាតិក្រោយចប់ព្រឹត្តិការណ៍ Euro 2016៕

ប្រភពពី៖ BBC