ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia បាននិយាយថាខ្សែប្រយុទ្ធ Lionel Messi មិនអាចឈ្នះពានរង្វាន់ World Cup តែម្នាក់ឯងបានទេ គឺរូបគេត្រូវការជំនួយពីមិត្តរួមក្រុមទាំងស្រុង។

photo of Lionel Messi
Lionel Messi of Argentina

 

ពិតណាស់ Messi​ មិនដែលឈ្នះពានរង្វាន់ World Cup ជាមួយជម្រើសជាតិអាហ្សង់ទីនឡើយ។ ដោយនៅក្នុងវគ្គផ្តាច់ព្រាត់ World Cup 2014 បានបរាជ័យក្នុងលទ្ធផល 1ទល់នឹង0 ថ្វៃជើងរបស់អាល្លឺម៉ង់យ៉ាងអាម៉ាស់នៅម៉ោងបន្ថែម ។

លោក Tapia ប្រធានសមាគមកីឡាបាល់ទាត់អាហ្សង់ទីបាននិយាយថា៖ «លោកទទួលស្គាល់ថា នេះអាចជាឱកាសចុងក្រោយគេក្នុងការឈ្នះពានរង្វាន់នេះរបស់ Messi​ ហើយ​ ។ គាត់បានបន្ថែមទៀតថា Messi ជាកីឡាករល្អក្នុងពេលបច្ចុប្បន្នពិតមែន។ តែគាត់នឹងមិនអាចឈ្នះពានរង្វាន់ World Cup បានទេ។ ប្រសិនបើមិនមានមិត្តរួមក្រុមគាត់ជួយជ្រំជ្រែងគាត់» ៕

ប្រភពពី៖ goal