ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​Sergio Busquets ​ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ទៅ​ហើយ ​បន្ទាប់​ពី​ចូល​រួម​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​ជាមួយ​ព័រទុយហ្គាល់​កន្លង​ទៅ​នេះ​។

Sergio Busquets ​
Sergio Busquets ​

​ការ​ប្រកួត​ពាន​រង្វាន់ Euro 2020 ​កាន់​តែ​កៀក​មែនទែន​ទៅ​ហើយ ​ដោយ​នៅ​សល់​មិន​ដល់​១​សប្ដាហ៍​ទៀត​ផង។ ​តែ​យ៉ាងណា​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បែរ​ជា​មាន​រឿង​មិន​ល្អ​កើត​ឡើង ពោល​គឺ​ប្រធាន​ក្រុម Sergio Busquets ​របស់​ពួកគេ ​ត្រូវ​បាន​គេ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ទៅ​ហើយ។ ​ការណ៍​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អេស្ប៉ាញ ​ត្រូវ​ធ្វើ​តេស្ដ​ទាំង​អស់​គ្នា​បន្ដ​ទៀត។

Sergio Busquets ​
Sergio Busquets ​

​លទ្ធផល​ចេញ​មក​បាន​បញ្ជាក់​ថា​មាន​តែ​កីឡាករ​ក្រុម FC Barcelona ​មួយ​នេះ​ទេ ដែល​វិជ្ជមាន​កូវីដ​១៩។ ​រូបគេ​នឹង​ត្រូវ​នៅ​ដោយ​ឡែក​ព្យាបាល​រហូត​ជា​សះស្បើយ​វិញ​សិន ​ខណៈ​ដែល​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម​លីទុយអានី​នឹង​ត្រូវ​ប្រើប្រាស់​ឈុត​យុវជន​អេស្ប៉ាញ​វិញ៕