ប្រធាន​ក្លឹប​របស់ Barcelona លោក Joan Laporta ជឿជាក់​ថា ខ្សែបម្រើ​ប្រយុទ្ធ Lionel Messi អាច​នឹង​ត្រលប់​មក​កាន់​​ក្លឹប​ចាស់​វិញ​​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី។

Joan Laporta នឹង Lionel Messi
Joan Laporta នឹង Lionel Messi

Messi វ័យ​៣៤​ឆ្នាំ​បាន​ចាកចេញ​ទៅ​កាន់​ក្លឹប Paris Saint-Germain កាល​ពី​រដូវ​ក្ដៅ​មុន​ បន្ទាប់​ពី Barca មិន​អាច​បន្ត​កុងត្រា​ថ្មី​ឲ្យ​រូប​គេ។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​បាន​ដើរ​ចេញ​ពី​ក្លឹប​ដែល​ធ្លាប់​រួមរស់​​រយៈពេល​២០​ឆ្នាំ​​ទាំង​ទឹក​ភ្នែក ព្រោះ​តែ​គ្រប់​យ៉ាង​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់។

Messi នៅ​សល់​កុងត្រា​​មួយ​ឆ្នាំ​ទៀត​ជាមួយ PSG ហើយ​ច្រក​ទ្វារ​​សម្រាប់​ការ​ត្រលប់​មក​កាន់ Barca នៅ​តែ​មាន​សម្រាប់​គេ។ ប្រធាន​ក្លឹប​របស់ Barca លោក Laporta ទើប​តែ​បង្ហើប​កាល​ពី​ពេល​ថ្មី​​ៗ​នេះ​ថា ចង់​ឃើញ Messi វិល​មក​វិញ និង​មាន​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​សោះ​​ដែល​ធ្វើ​កីឡាករ​ចាកចេញ។

និយាយ​ប្រាប់ ESPN លោក Laporta បញ្ជាក់​ថា លោក​​ជឿជាក់​ពេលវេលា​របស់ Messi នៅ Barcelona មិន​ទាន់​ចប់​ទេ។ ទ្វារ​នៅ​តែ​បើក​សម្រាប់​កីឡាករ​វ័យ​៣៥​ឆ្នាំ​ ហើយ​លោក​នៅ​តែ​មាន​អារម្មណ៍​ជំពាក់ Messi ដែល​ធ្វើ​ឲ្យ​គេ​ចាកចេញ​ទៅ​កាន់​ក្លឹប​ផ្សេង៕