របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ឲ្យ​ដឹង​ថា​ប្រធាន​ក្លឹប​លោក Florentino Perez ​បាន​ផ្តល់​នូវ​កញ្ចប់​ថវិកា​ប្រមាណ ១៨០ លាន​អឺរ៉ូ​សម្រាប់​អ្នកចាត់ការ​ Zinedine Zidane ក្នុង​ការ​ចាយវាយ​លើ​ការ​នាំ​យក​កីឡាករ​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា ដែល​ត្រូវ​បើក​ទ្វារ​នា​ខែ​មករា ឆ្នាំ ២០២០។

photo of Florentino Perez ​
​ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez ​

តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​ចំពោះ​ទំហំ​លុយ ១៨០ លាន​នោះ Zidane អាច​នឹង​ចាត់ចែង​លើ​គោលដៅ ៣ រូប​ដែល​លោក​ចង់​បាន​រួម​មាន Paul Pogba របស់ ManU, Christian Eriksen របស់ Spurs និង Van de Beek របស់ Ajax។

photo of​ Zinedine Zidane
អ្នកចាត់ការ​ Zinedine Zidane

បញ្ជាក់​ថា​ដើម​រដូវ​កាល ២០១៩/២០ ​ដំបូង​ឡើយ Madrid ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ រហូត​ទើប​ចូល​មក​ដល់ ២-៣ សប្តាហ៍​ចុង​ក្រោយ​ទើប​ស្ថានការណ៍​ហាក់​ប្រែ​ប្រសើរ​មក​វិញ ដោយ​សព្វថ្ងៃ​ស្តេច​ស​កំពុង​ឈរ​នៅ​កំពូល​តារាង LaLiga បណ្តោះ​អាសន្ន៕