លោក​ Marc Overmars ប្រធាន​ផ្នែក​បាល់ទាត់​របស់​ក្លឹប​ Ajax បាន​លាលែង​ពី​តំណែង​ ក្រោយ​ទទួល​ស្គាល់​កំហុស​ថា​ពិត​ជា​ផ្ញើ​សារ​ពាក្យ​មិន​សមរម្យ​ទៅ​កាន់​បុគ្គលិក​ស្រី​ជា​ច្រើន​នាក់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

Marc Overmars
Marc Overmars

បើ​យោង​តាម​ ESPN លោក​ Overmars ត្រូវ​បាន​បុគ្គលិក​ស្រី​ទាំង​នោះ​ បាន​ប្ដឹង​មក​រូប​លោក​រឿង​ផ្ញើ​សារ​ប្រើ​ពាក្យ​មិន​គប្បី​ជា​ច្រើន​ កាល​ពី​ពេល​សប្ដាហ៍​មុន​។

ជា​លទ្ធផល​នៅ​ក្នុង​ថ្ងៃ​នេះ​ ប្រធាន​ផ្នែក​បាល់ទាត់​រូប​នេះ​ ក៏​បាន​ទទួល​ស្គាល់​កំហុស​នឹង​ពាក្យពេចន៍​ទាំង​ប៉ុន្មាន​ ដែល​លោក​បាន​ផ្ញើ​ទៅ​បុគ្គលិក​ស្រី​ទាំង​នោះ​ ពិត​ហួស​ព្រំដែន​ មិន​សមរម្យ​ពិត​មែន​ ហើយ​ជម្រើស​ល្អ​បំផុត​ដែល​លោក​នឹង​ធ្វើ​គឺ​ចាកចេញ​ពី​តំណែង​មួយ​នេះ​។

លោក​ Edwin van der Sar នាយក​ប្រតិបត្តិ​ក្លឹប​ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ Ajax ដទៃ​ក៏​បាន​សម្រេច​បញ្ចប់​ លោក​ Ovemras ពី​តំណែង​ប្រធាន​ផ្នែក​បាល់ទាត់​នេះ​ និង​បាន​ប្ដេជ្ញា​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​នឹង​មិន​ឲ្យមាន​ទៀត​នៅ​ពេល​អនាគត​៕