photo of Neymar ​
​ខ្សែ​ប្រយុទ្ធ Neymar ​

លោក Leonardo Araújo ​ប្រធាន​កីឡា​របស់​ក្លឹប PSG ​បាន​បញ្ជាក់​ថា​គ្មាន​ការ​យល់​ព្រម ​និង​ចុះ​កុងត្រា​អ្វី​ឡើយ​សម្រាប់​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Neymar ​ទៅ​ក្លឹប Barcelona ​។

photo of Leonardo Araújo
លោក Leonardo Araújo ប្រធាន​កីឡា​របស់​ក្លឹប PSG

បុគ្គល​ខាង​លើ​​បាន​បញ្ជាក់​ទៀត​ថា​ក្លឹប Barcelona ​ទើប​តែ​ដាក់​ស្នើ​សុំ​ទិញ​កីឡាករ​នៅ​ថ្ងៃ​ទី​២៧​កន្លងទៅ​នេះ​ទេ ​ហើយ​ពី​មុន​ៗ​មក ​គ្រាន់​តែ​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។ ការ​ដាក់​ស្នើ​សុំ​នៅ​ថ្ងៃ​ទី​២៧​នេះ​ទៀត​សោត ​ក៏​មិន​ត្រូវ​តាម​អ្វី​ដែល​ក្លឹប​ចង់​បាន​ទៀត ​ដូច្នេះ​ហើយ​ការ​ចរចា​គ្នា​នោះ​គឺ​គ្មាន​លទ្ធផល​អ្វី​ចេញ​មក​នោះ​ទេ។ មក​ដល់​បច្ចុប្បន្ន​នេះ ​គ្មាន​ការ​ចុះ​កុងត្រា​និង​យល់​ព្រម​គ្នា​ណា​មួយ​កើត​ឡើង​ឡើយ​។

លោក Leonardo ​ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ក្រុម Barcelona ​បាន​ដឹង​ច្បាស់​ថា​ក្រុម PSG ​ចង់​បាន​អ្វី​ហើយ ​ក្នុង​ការ​លក់ Neymar ​ទៅ​ឱ្យ​ពួកគេ ប៉ុន្តែ​គ្រាន់​តែ​ក្លឹប​អេស្ប៉ាញ​មិន​ព្រម​ផ្ដល់​ឱ្យ​តាម​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ទីផ្សារ​ដោះដូរ​បិទ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ ​​លោក​បញ្ជាក់​ថា​នៅ​មាន​ឯកសារ​ច្រើន​ទៀត​ណាស់ ​ដើម្បី​បំពេញ​ទើប​អាច​ផ្លាស់​កីឡាករ​ប្រេស៊ីល​បាន៕