ប្រភពជាច្រើនបានរាយការណ៍ថាក្លឹបយក្សបារាំង Paris Saint-Germain អាចនឹងត្រូវបង្ខំឱ្យលក់កីឡាករបស់ខ្លួនមួយចំនួនចេញនៅខែមករាខាងមុខនេះ ប្រសិនបើពួកគេគេចផុតពីការពិន័យច្បាប់របស់ FFP។

ប្រធាន FIFA ជួយដោះស្រាយ​ PSG ឱ្យលក់ Mbappe ទៅឱ្យ Juventus
ប្រធាន FIFA ជួយដោះស្រាយ​ PSG ឱ្យលក់ Mbappe ទៅឱ្យ Juventus

តាមរាយការណ៍បានឱ្យដឹងថា UEFA កំពុងបើកដំណើរការស៊ើបអង្កេតរបស់ពួកគេឡើងវិញទៅលើក្លឹប PSG រឿងរំលោភបំពានច្បាប់ចាយលុយហួសកំណត់របស់ UEFA ដែរហៅថា UEFA Financial Fair Play Regulations។

តាំងពីពួកគេទិញកីឡាករកំពូលៗចូលដូចជា Neymar 222 លានអឺរ៉ូនឹង Mbappe  165 លានផោន កាលពីពីរបីឆ្នាំមុនមកធ្វើឱ្យ UEFA ស៊ើបអង្កេតទៅលើក្លឹបនេះរឿងក្លឹបនេះចាយលុយលើសកំណត់ ខណៈដែរក្លឹបរកចំណូលមិនដល់តម្លៃខ្លួនកីឡាករទាំងពីរនេះ។

ប៉ុន្តែថ្មីៗនេះប្រធាន FIFA លោក Gianni Infantino បានបង្ហាញវិធីសាស្ត្រមួយដែលអាចឱ្យក្លឹបយក្សរបស់បារាំងមួយនេះគេចផុតពីការពិន័យនេះគឺលក់តារាមួយក្នុងចំណោមតារាទាំងពីរបស់ពួកគេ។ ឥឡូវនេះ Paris Saint-Germain ប្រហែលជាត្រូវការលក់តារាកីឡាករឆ្នើមមួយចំនួនដើម្បីគោរពតាមច្បាប់របស់ UEFA ។ ការសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានចុះផ្សាយឱ្យដឹងថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus កំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធវ័យក្មេង Kyllian Mbappe ។

រឿងរ៉ាវនេះកាន់តែអាក្រក់រវាង PSG និង UEFA ខណៈដែរប្រធានាធិបតីអ៊ីតាលី Andrea Agnelli នឹងត្រៀមខ្លួនចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេងដែរជួយបារាំងលើកពានរង្វាន់ FIFA World Cup នាពេលថ្មីៗនេះ ៕

ប្រភព៖ tribuna