ប្រធាន​លីគ​កំពូល​អេស្ប៉ាញ លោក Javier Tebas កំពុងតែអំពាវនាវឱ្យ Neymar របស់ក្លឹប Paris Saint-Germain ត្រលប់មកប្រទេស​អេស្ប៉ាញវិញ ក្រោយពីលឺពាក្យចចាមអារ៉ាមនៃ​ទំនាក់ទំនងថ្មី របស់កីឡាករសញ្ចាតិប្រេស៊ីលរូបនេះ ជាមួយក្លឹប Real Madrid ។ កីឡាករសញ្ចាតិប្រេស៊ីលរូបនេះ បានចាកចេញពីក្រុម FC Barcelona សម្រាប់ក្រុមយក្សបារាំង Ligue 1 នៅកាលពីខែសីហាកន្លងមក។

photo of Neymar
Neymar of Paris Saint-Germain

ប្រធានក្លឹប LaLiga លោក Javier Tebas ដែលជាអ្នកគាំទ្រក្លឹប Real Madrid បានទទួលស្គាល់ថា លោកនឹងស្រឡាញ់កីឡាករវ័យ 25 ឆ្នាំនេះ ឱ្យត្រលប់ទៅលីគ​កំពូល​អេស្ប៉ាញវិញ ទោះ​មក​ចូល​រួម​ជាមួយ​ក្លឹប​ផ្សេង​ក្រៅ​ពី​ក្លឹប Barcelona ដែល​ជា​អតីត​ក្លឹប​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។

photo of Javier Tebas
Javier Tebas President La Liga

លោក Tebas បានប្រាប់កាសែត The Express ថា “ខ្ញុំចង់ឱ្យ Neymar វិលត្រឡប់មកលេងនៅអេស្ប៉ាញវិញពិតមែន” ។ លោក​បាន​បន្ត​ទៀត​ថា៖ “គេ​ចូល​រួម​ជាមួយ​ក្លឹប​ណា​មិន​សំខាន់​ទេ សំខាន់​ឲ្យ​តែ​ត្រលប់​មក​វិញ។ នៅ​អេស្ប៉ាញ យើង​ត្រូវ​តែ​មាន​ក្លឹប​បាល់ទាត់​ដែល​ល្អ​ៗ​បំផុត ហើយ​យើង​ក៏​ត្រូវ​ការ​កីឡាករ​ដែល​ឆ្នើម​ៗ​លបំផុត ដូច​ជា Neymar មក​លេង​ក្នុង​លីគ​របស់​យើង​ផង​ដែរ”។

ប្រភពពី៖ Express