យោងតាមប្រធានរបស់ Lyon លោក Jean-Michel Aulas បានឱ្យដឹងថា Liverpool នៅមានឱកាសទិញខ្សែប្រយុទ្ធវ័យ24 ឆ្នាំ Nebil Fekir ពីពួកគេបាន នារដូវនេះម្ដងទៀត

Nabil Fekir
Nabil Fekir

Nebil Fekir បានរួមចំណែកជួយជម្រើសជាតិបារាំងឡើកពាន World Cup 2018 ក្រោយយកឈ្នះ ក្រូអាត 4ទល់នឹង2 នៅវគ្គផ្ដាច់ព្រ័ត្តកាលពីថ្ងៃអាទិត្យ។ ខណៈដែល Liverpool បានដាក់សំណើរទិញខ្សែប្រយុទ្ធសញ្ចាតិបារាំងនេះម្ដងហើយ ក្នុងខែមិថុនាតម្លៃខ្លួនចំនួន 53 លានផោន ប៉ុន្តែមិនបានជោគជ័យនោះទេព្រោះតម្លៃនេះ Liverpool មិនហាននិយាយជាមួយព្រោះថ្លៃពេក។

ទោះបីជាយ៉ាងណាក៏ដោយប្រធានក្រុម Lyon លោក Jean Michael Aulas បានសារភាពថាការផ្ទេរនេះនៅតែមានឱកាស បើទោះបីជាគាត់បានបរាជ័យម្ដងហើយក៏ដោយ ប្រធានក្លឹបវ័យ 69ឆ្នាំរូបនេះបន្តថា ការចរចាជាថ្មីនេះនឹងកាត់បន្ថយតម្លៃខ្លួនបន្តិចបន្តួចឱ្យសំនឹងសម្ថភាពកីឡាកររបស់ខ្លួន ៕

ប្រភពពី៖ The Sun