ប្រធាន UEFA លោក Aleksander Ceferin ចង់ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លិប Real Madrid, Barcelona និង Juventus ដែលមិនបានដកខ្លួនចេញពី European Super League ។

Aleksander Ceferin
Aleksander Ceferin

យោងទៅតាមសេចក្ដីរាយការណ៍ Cope បានឲ្យដឹងថាបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៩ ខែឧសភាប្រធានសហព័ន្ធ UEFA គឺលោក Aleksander Ceferin នឹងស្នើសុំដកក្លិប Real Madrid, Barcelona និង Juventus ចេញពីការប្រកួតពានរង្វាន់អឺរ៉ុប UCL រយៈពេល ២ ឆ្នាំ ។

Aleksander Ceferin
Aleksander Ceferin

ប្រធានក្លិប Real Madrid លោក Florentino Perez ដែលជាអ្នកគាំទ្រសំខាន់នៃ Super League រំពឹងថា UEFA នឹងធ្វើការពិភាក្សាជាមួយក្លឹបស្ថាបនិក ។ ប្រសិនបើរឿងនោះមិនកើតឡើងទេម្ចាស់ក្លិប Real Madrid នឹងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីដោះស្រាយបញ្ហារហើយអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

Aleksander Ceferin
Aleksander Ceferin