ក្រោយពីប្រធានក្លឹប Barcelona បានសារភាពថា លោកបានជួបនឹងភ្នាក់ងាររបស់ខែ្សប្រយុទ្ធ Antonio Griezmann ។ ដោយហេតុនេះទើបប្រធានក្លឹប Atletico Madrid លោក Enrique Cerezo មានប្រតិកម្មយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធសញ្ចាតិបារាំងរូបនេះឥឡូវនេះលោកកំពុងគម្រង់ណាត់ជួបដើម្បីពិភាគសាររឿងនេះ។

photo of Antoine Griezmann
Antoine Griezmann នឹងប្រធានក្លឹប Atlético Madrid លោក Enrique Cerezo

ពិតណាស់ ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថា រូបលោកបានជួបនឹងភ្នាក់ងាររបស់ខែ្សប្រយុទ្ធ Antonio Griezmann នៅក្នុងអំឡុងរដូវកាលនេះពិតមែន។ ប៉ុន្តែវាគ្រាន់តែជាជំនួបមួយប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ។

គម្រង់ណាត់ជួបរបស់ប្រធានក្លឹប Atletico Madrid នេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Greizmann មានបំណងចង់ចាកចេញពី Atletico Madrid ក្រោយបញ្ចប់រដូវកាលនេះ ដើម្បីផ្ទេរទៅកាន់ Barcelona។ យ៉ាងណាក្តី ថ្មីៗនេះក៏មាននូវពាក្យចចាមអារ៉ាមមួយទៀត ដែលបានលើកឡើងថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងត្រៀមចុះកុងត្រាថ្មីជាមួយនឹង Atletico Madrid ផងដែរ ។ គឺព្រោះតែលោកចង់ពិភាក្សាអំពីអនាគតរបស់គេថាគេគិតយ៉ាងណា ៕

ប្រភពពី៖ marca