ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអាហ្សង់ទីន អំពាវនាវឱ្យ Messi ចូលនិវត្តន៍ពីជម្រើសជាតិ
24 Jun 2018 - 12:12:41 SHARE

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានដឹកនាំក្រុមចាញ់ ក្រូអាត ៣-០ នៅវគ្គជម្រុះក្នុងពូល World Cup 2018 ដែលធ្វើឱ្យ ក្រុមនេះមានត្រឹម ១ ពិន្ទុប៉ុណ្ណោះ។ បរាជ័យនេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែរគាំទ្រប្រទេសអាហ្សង់ទីនឱ្យ Messi លាឈប់ពីជម្រើសជាតិនេះ។
លោក Fernando Niembro ដែលជាអ្នកកាសែតម្នាក់នៅប្រទេសអាហ្សង់ទីនគិតថា គឺយោងតាមគំនិតខ្ញុំ Messi មានការគ្រប់គ្រងខ្លាំងពេកក្នុងក្រុមជម្រើសជាតិ រួមទាំងការជ្រើសរើសកីឡាករដែលគេចង់បាន ខណៈរូបគេមិនអាចធ្វើបានអ្វីដែលគេបានធ្វើនៅក្លឹប Barcelona ឡើយ។ អាហ្សង់ទីនជាក្រុមខ្សោយមួយ និង លេងដោយគ្មានឆន្ទៈទាល់តែសោះ។ Messi គួរតែដើរចេញពីជម្រើសជាតិ ព្រោះគេមិនមានសមត្ថភាពជួយប្រទេសនេះបានទេ ៕
ប្រភពពី៖ Marca
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព