បើយ៉ោងតាមប្រភព ដែរជិតស្និទ្ធនឹងក្រុមជម្រើសជាតិកម្ពុជា ឱ្យដឹងថា អ្នកចាត់ការ Keisuke Honda នឹងមិន​មាន​វត្តមានសម្រាប់ជំនួបវិលជុំសន្សំពិន្ទុចុងក្រោយជាមួយម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី24 ខែវិច្ឆិកា ពូល A ព្រឹត្តិការណ៍ AFF Suzuki Cup ទេ។

ប្រភពដែរជិតស្និទ្ធនឹង Honda ថា លោកមិន​បានដឹកនាំកម្ពុជាពេលប៉ះវៀតណាម​ទេ
ប្រភពដែរជិតស្និទ្ធនឹង Honda ថា លោកមិន​បានដឹកនាំកម្ពុជាពេលប៉ះវៀតណាម​ទេ

ប្រភពដដែលបញ្ជាក់ថា លោក Honda ត្រូវវិលទៅអូស្ត្រាលី ដើម្បីរួមចំណែកជួយក្លិប Melbourne Victory នៅចុងសប្ដាហ៍។ អតីតខ្សែបម្រើជម្រើសជាតិជប៉ុន បានបង្ហាញខ្លួនពេលចាញ់មីយ៉ាន់ម៉ា និងឈ្នះឡាវ។

​មុន​ប្រកួត​នេះ​ចាប់​ផ្ដើម​លោក Felix ដែរជាជំនួសការរបស់គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឱ្យយដឹង​ថា ​​បើ​ទោះ​កម្ពុជា​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​​នេះ​ក្ដី សម្រាប់​ការ​ជួប​វៀតណាម​លោក​មិន​ទាន់​សម្រេច​ថា ត្រូវ​ដាក់​កីឡាករ​ក្មេង​ៗ​ឱ្យ​បាន​លេង​ឬ​យ៉ាង​ណា​នោះ​ទេ។ មូលហេតុ​គឺ​លោក​ត្រូវ​តាម​ដាន​ការ​ហ្វឹកហាត់​របស់​កីឡាករ​ជា​មុន​​សិន​៕