ខ្សែប្រយុទ្ធ Anthony Martial នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយក្រុមតោខៀវ Chelsea ឬក្រុម Tottenham ឡើយ បើទោះបីជាពួកគេត្រៀមនឹងចំណាយប្រាក់ 70លានផោនសម្រាប់គាត់ក៏ដោយ។

Anthony Martial
Anthony Martial

ជាកាតពិតណាស់ រដូវកាលមុនខ្សែប្រយុទ្ធដែលមិនជាប់ជម្រើសជាតិបារាំងរូបនេះ មិនសូវជាប់ជម្រើស មិនសូវបានបង្ហាញខ្លួនសោះក្នុងប្រមាណប្រកួតចុងក្រោយជាមួយបិសាចក្រហម ហេតុដូចនេះហើយទើបធ្វើឱ្យលោកមានអារម្មណ៍ចង់ចាកចេញពីក្លឹបនេះ ប៉ុន្តែបិសាចក្រហម Manchester United នឹងបើកភ្លើងខៀវឱ្យគាត់ចាកចេញពីក្លឹបនេះ ប្រសិនបើគាត់រកក្លឹបល្អត្រឹមត្រូវ តម្លៃខ្លួនសមរំ នឹងតាមលក្ខណរបស់ក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយ Man United នឹងមិនលក់ Martial ទៅគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ឡើយទោះ បីជាពួកគេឱ្យតម្លៃខ្លួនរហូតដល់70 លានផោនក៏ដោយ ៕

ប្រភពពី៖ Mirror