photo of ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម ខិតជិតដល់ការផ្ទេរចូលព្រះខ័នរាជស្វាយរៀងវិញ

ខ្សែបម្រើប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម កំពុងបំពេញបែបបទក្នុងការវិលមកជួយពង្រឹងក្រុមព្រះខ័នរាជស្វាយរៀងវិញ ក្រោយចែកផ្លូវគ្នាជាមួយក្លិប Negeri Sembilan នៅលីគកំពូលម៉ាឡេស៊ី។

តាមប្រភពស្នឹទ្ធិនិងកីឡាកររូបនេះទម្លាយថា គេនិងក្លិបដើមកំពុងបំពេញបែបបទចុះឈ្មោះជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីបានបង្ហាញខ្លួនជាមួយព្រះខ័នរាជវិញ នៅជើងទី២នៃលីគកំពូលកម្ពុជា។

ឧត្តម ជាបេះដូងទាំងផ្នែកប្រជាប្រិយ និងបច្ចេកទេសលើទីលានរបស់ក្លិបព្រះខ័នរាជស្វាយរៀង។ ប្រធានក្រុមរូបនេះ ធ្លាប់រួមរស់ជាមួយក្លិបជោគជ័យជាងគេ រយៈពេល៧ឆ្នាំ មុនសម្រេចចិត្តទៅម៉ាឡេស៊ី ប៉ុន្តែមិនជោគជ័យ។

ប្រភព៖ foxsports