photo of ប្រាក់ មុន្នីឧត្តម
ប្រាក់ មុន្នីឧត្តម បានត្រឹមខកចិត្តពេលព្រះខ័នរាជស្វាយរៀង ចាញ់ ណាហ្គាវើល​​

នៅក្នុងការប្រកួតសប្តាហ៍ទី១២ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ក្រុមបាល់ទាត់ព្រះខ័នរាជស្វារៀង បានទទួលបរាជ័យ ក្នុងដីខ្លួនឯងក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ០ទល់៤ លើកីឡដ្ឋានខេត្តស្វាយរៀង កាលពីម្សិលមិញ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Bisan George ចំនួន ២គ្រាប់ នៅនាទីទី ៧ នឹង ៨៧ ខណ:ដែលកីឡាករកូរ៉េខាងត្បូង Sung Chihoon រកបាន ២គ្រាប់ ដូចគ្នា នៅនាទីទី ១៨​ នឹង ២៨ ចំណែកម្ចាស់ផ្ទះដែលទើបចុះកិច្ចសន្យាខ្សែប្រយុទ្ធប្រសុីល នឹងអង់គ្លេស មិនអាចបំបែកពងមាន់បាន។

ជាមួយគ្នានេះដែរខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានត្រឹមសម្តែងការខកចិត្ត ចំពោះការវិលទៅលេងឲ្យក្រុមព្រះខ័នរាជស្វាយ ព្រោះវត្តមានរបស់គេ ស្របពេលក្រុមស្វាយរៀង បានចាញ់ក្រុមណាហ្គាវើល ៤-០ នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃសៅរ៍ ហើយលទ្ធផលនេះ បានធ្វើឲ្យស្វាយរៀង កាន់តែឃ្លាតឆ្ងាយពីតំបន់កំពូលតារាងទាំង៤ ដោយមានត្រឹម១៤ពិន្ទុ រីឯណាហ្គាវើល បន្តឈរនៅលេខ២ មាន២៨ពិន្ទុ តិចជាបឹងកេត ២ពិន្ទុ៕

ដូច្នេះហើយ ក្រុមណាហ្គាវើល ទទួលបាន ៣ពិន្ទុ បន្ថែម នឹងរក្សាចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមជើងឯឆ្នាំចាស់ បឹងកេត ដដែល៕