Rhian Brewster ofr liverpool
Rhian Brewster

ក្រុម​យុវជន​​​កំណាច​អង់គ្លេស​បាន​យក​ឈ្នះ​​យុវជន​ប្រេស៊ីល​ ដោយ​លទ្ធផល​ ៣-១ ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត U17 World Cup កាល​ពី​ម្សិលមិញ។

៣​គ្រាប់​របស់​អង់គ្លេស​ធ្វើ​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ Rhian Brewster ដែល​ជា​យុវជន​របស់​ក្រុម​ហង្សក្រហម​ Liverpool ខណៈ​គ្រាប់​បាល់​របស់​ប្រេស៊ីល​សម្រេច​បាន​ដោយ​កីឡាករ Wesley។

ដូច្នេះ​មាន​ន័យ​ថា​យុវជន​​មក​ពី​ទ្វី​បអឺរ៉ុប​ទាំង​ពីរ​គឺ​ អង់គ្លេស​និង​ត្រូវ​ជួបអេស៉្បាញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​ប្រកួត​នៅ ២៨ ខែ តុលា​ខាង​មុខ​។ ព្រឹត្តិការណ៍ U17 World Cup ឆ្នាំ​នេះ​គេ​បាន​ប្រារព្ធ​នៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រទេស​មក​ពី​៦​តំបន់​ចូល​រួម​។ តាំង​ពី​បង្កើន​ពាន​នេះ​មក​នៅ​ឆ្នាំ​១៩៨៥ ប្រទេស​អង់គ្លេស​និង​អេស្ប៉ាញ​មិន​ដែល​ឈ្នះ​ឡើង ដូច្នេះ​ប្រសិន​ប្រទេស​ណា​ឈ្នះ​នៅ​២​ថ្ងៃ​ខាង​មុខ នោះ​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ថ្មី។

ប្រភពពី៖ Dailymail