photo of Russia Vs Brazil
Russia Vs Brazil

ប្រេស៊ីល ស៊ុតបញ្ចូលទី ​3​គ្រាប់​ក្នុងរយៈពេល 13នាទីដោយបានផ្ដួល​ម្ចាស់ផ្ទះ FIFA World Cup 2018 រុស្ស៊ី ក្នុងជំនួប​មិត្តភាព​ នៅ​ក្រុងមូស្គូ ដោយលទ្ធផល 3ទល់ឹនង 0 កាលពីយប់មិញនេះ ។

ក្រោយស្មើគ្នា 0ទល់នឹង0 នៅទង់ទី1 ខ្សែការពារ Miranda របស់ ប្រេស៊ីល បាន​ស៊ុតបញ្ចូលទីមួយជើងឆ្វេងនៅនាទី 53 បន្ចាប់មកខ្សែការពាររបស់រុស្ស៊ីបានឈូសជើង Paulinho នៅតំបន់គ្រោះថ្នាក់ធ្វើអោយអាជ្ញាកណ្ដាលពិន័យបាល់ 11 ម៉ែត្រមកអោយប្រេស៊ីល ដោយ Philippe Coutinho ​ស៊ុតប៉េណាទីបានសម្រេចនៅនាទីទី 62 មួយគ្រាប់ទៀត Paulinho តែតនៅនាទីទី 66 ។

ម្ចាស់ជើងឯក 5 សម័យកាលប្រេស៊ីលនេះ បច្ចុប្បន្នមិនដែលស្គាល់ចាញ់សោះក្នុងចំណោម 8ប្រកួតចុងក្រោយនេះ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ bbc