ការប្រកួតក្នុងពូល E រវាងក្រុមជម្រើសជាតិប្រេស៊ីល ប៉ះស្វីស បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា 1-1 ក្នុងជំនួបដំបូងរបស់របស់ពួកគេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នាយប់ឆ្លងចូលថ្ងៃទី18 យប់មិញនេះ។

photo of ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស ក្នុងពូល E
ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស ក្នុងពូល E

ពិតណាស់ ម្ចាស់ជើងឯក 5សម័យកាល ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស 1-1 ដោយការស៊ុតបញ្ជូលទីនាំមុខដោយខ្សែប្រយុទ្ធ Philippe Coutinho មកពីក្លឹបយក្សអេស្ប៉ាញ Barcelona នៅនាទីទី20 ចំណែកក្រុមជំរើសជាតិស្វីស តែតបាល់បញ្ជូលទីប្រេស៊ីលវិញ ដោយកីឡាករ Steven Zuber នៅនាទីទី50 មកពីក្លឹប Hoffenheim ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC