ប្អូនប្រុស គួច ដានី ជាប់ជម្រើសជាតិហ្វូតសាលបារាំងអាយុក្រោម២១ឆ្នាំ
11 Oct 2018 - 14:51:05 SHARE
យុវជន គួច ដាម៉ា ប្អូនប្រុសបង្កើតរបស់កីឡាករ គួច ដានី ត្រូវបានកោះហៅចូលក្រុមហ្វូតសាលជម្រើសជាតិបារាំង អាយុក្រោម២១ឆ្នាំ នៅថ្ងៃទី១០ ខែតុលា។ នេះបើយោងតាមការឲ្យដឹងពីដានី។

សមាជិកក្លិបណាហ្គាវើលដ៍ ប្រាប់ថា ប្អូនប្រុសរបស់គេផ្ដើមលេងហ្វូតសាល៤ឆ្នាំមកហើយ និង ធ្លាប់លេងបាល់ទាត់ពីមុនដែរ។ យុវជនវ័យ១៩ឆ្នាំរូបនេះនឹងចូលរួមក្រុមជម្រើសជាតិ U21 បារាំង ប្រកួតតទល់ព័រទុយហ្គាល់ នៅថ្ងៃទី២៣ ខែតុលា ខាងមុខ។

គួរដឹងដែរថា គួច ដាម៉ា បច្ចុប្បន្នលេងឲ្យក្លិបហ្វូតសាល Nantes Metropole FC នៅប្រទេសបារាំង។

គួររំឭកថា គួច ដានី ក៏ធ្លាប់ជាប់ជម្រើសជាតិហ្វូតសាលបារាំង អាយុក្រោម២៣ឆ្នាំដែរ និង បានឈានជើងមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូង ក្នុងរដូវកាល២០១៣ ជាមួយក្លិបភ្នំពេញក្រោន៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព