ប្អូនរបស់ខ្សែប្រយុទ្ធ Eden Hazard លោក Kylian Hazard បានលើងឡើងថា ខ្លួនមិនឱ្យបងប្រុសរបស់ខ្លួនចូលរួមជាមួយស្ដេចស Real Madrid នោះទេទោះបីជាបានថ្លៃខ្លួនថ្លៃប៉ុណ្នាក៏ដោយ។

Eden Hazard
Eden Hazard

ពិតណាស់កីឡាករសញ្ចាតិប៊ែលហ្ស៊ិករូបនេះ ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពី Chelsea នៅរដូវក្តៅនេះ។ ហើយបានបង្ហាញថាការផ្លាស់ប្តូរទៅកាន់ Madrid ក្លាយជាទិសដៅដ៏ល្អសម្រាប់គាត់។ ប៉ុន្តែថ្មីៗនេះលិចឮព៍ត៌មានមួយនៅក្នុងប្រទេសបារាំងបានអះអាងថា Chelsea និង Madrid បានឈានដល់កិច្ចព្រមព្រៀងដំបូងក្នុងការលក់ Hazard ក្នុងតម្លៃ 190 លានអឺរ៉ូរួចទៅហើយប៉ុន្តែខាងក្លឹបមិនទាន់ចេញជាផ្លូវការ។

ប៉ុន្តែប្អូនប្រុសរបស់ខ្សែបម្រើប្រយុទ្ធសញ្ចាតិប៊ែលហ្ស៊ិករូបនេះ បានអះអាងថា៖ «ការផ្លាស់ប្ដូរទៅកាន់ Madrid មិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់គាត់នោះទេ គឺមានតែក្លឹបចាស់របស់យើងទេ ដែរជឿរជាក់លើយើង 100ភាគរយ» ៕

ប្អូនប្រុសរបស់ Hazard
ប្អូនប្រុសរបស់ Hazard

ប្រភពពី៖ Metro