photo of ប​ណ្ឌិត គីម ហ៊ាង
ប​ណ្ឌិត គីម ហ៊ាង ចំណាយថវិការជិតម៉ឺនដុល្លារបង្កើតពានរង្វាន់បាល់ទាត់

ស្ថាបនិកពានរង្វាន់ខ្មែររៀលអ៊ីស្ទេតបណ្ឌិត គីម ហ៊ាង បានចំណាយពេលនិងថវិការជិតម៉ឺនដុល្លារ ដើម្បីជ្រោមជ្រែងឲ្យមានពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពនេះឡើង អស់រយៈពេល៨ឆ្នាំមកហើយ

បុរសជោគជ័យលើវិស័យអចនលទ្រព្យរូបនេះប្រាប់ថា ដោយសារចិត្តស្រលាញ់ និងចង់មានការប្រកួតប្រជែងកម្រិតមធ្យមមួយ លោកបានចាប់ផ្តើមដឹកនាំបង្កើតពាន KRE នេះឡើងតាំងពីឆ្នាំ២០១១មក។ បន្ថែមលើសកម្មភាពកីឡា ពាន KRE បានប្រមូលថវិការជួយសកម្មភាពម​នុស្សធម៌នានា។ ជាក់ស្តែងដូចឆ្នាំ២០១៨នេះ ក្រុមទាំងអស់អង្គាសចបាន១០លានរៀល ជួយមន្ទីរពេទ្យគន្ធបុប្ផាថែមទៀត។

បច្ចុប្បន្នលីគ KRE មានក្រុម២០ចូលរួម ដោយប្រកួតរៀងរាល់សប្តាហ៍។ ក្រុមទាំងអស់នឹងប្រកួតសន្សំពិន្ទុ២០សប្តាហ៍ ដើម្បីយកអ្នកលើគេទៅគ្រងពាន KRE League និងលេខ២ដល់លេខ៥ជម្រុះយកជើងឯក KRE CUP។