ខ្សែ​ការពារ Clement Lenglet ត្រូវ​បាន​គេ​ថត​បាន​​សើច​សប្បាយ​ជាមួយ Robert Lewandowski ​បន្ទាប់​ពី Barcelona ប្រកួត​ចាញ់ Bayern Munich ៣-០ ក្នុង​ពាន​រង្វាន់ UCL។

Clement Lenglet
Clement Lenglet

រូប​មួយ​សន្លឹក​នោះ​​បាន​​ទទួល​រង​ការ​រិះគន់​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម ជា​ពិសេស​ពី​អ្នក​គាំទ្រ Barcelona។ មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​បែប​នេះ Lenglet បាន​ចេញ​សារ​មួយ​ដើម្បី​បក​ស្រាយ​អំពី​ការ​ពិត។

រាយរាប់​លើ​បណ្ដាញ​សង្គម​កីឡាករ​សញ្ជាតិ​បារាំង​បាន​សរសេរ​ថា៖ “ខ្ញុំ​ចង់​ផ្ញើ​សារ​នេះ​​ទៅ​កាន់​អ្នក​​គាំទ្រ Barcelona។ ខ្ញុំ​ចង់​ពន្យល់​​រូបភាព​មួយ​របស់​ខ្ញុំ​​ញញឹម​ជាមួយ Lewandowski អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ។ វា​គឺ​ជា​ប្រតិកម្ម​ជាក់លាក់​មួយ​ដែល​មិន​​អាច​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​លទ្ធផល​នោះ​ទេ​។ តម្លៃ​របស់​ខ្ញុំ​​គឺ​មិន​អាច​សង្ស័យ​នោះ​ទេ ហើយ​គ្រប់គ្នា​​ដឹង​អំពី​ខ្ញុំ ដឹង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​អាជីព។ ខ្ញុំ​មិន​​ដែល​បញ្ចេញ​ប្រតិកម្ម​ (សើច) បែប​នេះ​សម្រាប់​អ្វី​ដែល​ឈឺ​ចាប់​ដូច​កាល​ពី​ថ្ងៃ​​ពុធ​ឡើយ។ ថ្ងៃ​នេះ ពួក​យើង​ពិត​ជា​មិន​សប្បាយ​ចិត្ត ប៉ុន្តែ​​ពួក​យើង​ត្រូវ​មាន​​បេសកកម្ម​​ដើម្បី​នាំ Barcelona ត្រឡប់​មក​ភាព​ខ្លាំង​​វិញ”។

ក្រោយ​លេង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល Barcelona បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ប៉ុណ្ណោះ។ ដូច្នេះ ពួក​គេ​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ពាន Europa League ហើយ​នេះ​គឺ​ជា​ការ​ធ្លាក់​ចេញ​ពី​ក្នុង​ពូល​ជា​លើក​ដំបូង​សម្រាប់ Barca ក្នុង​រយៈពេល​២១​ឆ្នាំ៕