អ្នកចាំទី Gianluigi Buffon បានចុះកិច្ចសន្យារយ:ពេល 1ឆ្នាំជាមួយក្លឹបជើងឯកនៃប្រទេសបារាំង Paris Saint-Germain និងមានជម្រើសបន្តកុងត្រា 1ឆ្នាំទៀត បើទោះជាបច្ចុប្បន្នរូបគេមានវ័យ 40ឆ្នាំហើយក៏ដោយ។

photo of Gianluigi Buffon
Gianluigi Buffon of Paris Saint-Germain

អ្នកចាំទីសញ្ចាតិអ៊ីតាលីរូបនេះ បានប្រកាសចាកចេញពីក្រុមសេះបង្កង Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយចំណាពេល 17 ជាមួយក្លឹបយក្សអ៊ីតាលីនេះ នឹងលេងបាន 656 ប្រកួត។ អ្នកចាំទីដៃស្អិតរូប នេះជាកីឡាករលេងអោយជម្រើសជាតិបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយលេងបាន 176ប្រកួត និងធ្លាប់ជួយអ៊ីតាលីលើក ពានរង្វាន់ពិភពលោកក្នុងឆ្នាំ2006 ផងដែរ៕

ប្រភពពី៖ BBC