ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Saul Niguez ពីក្លិប Atletico Madrid ។

Saul Niguez
Saul Niguez

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយរដូវជាមួយនឹងជម្រើសសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹប Atletico Madrid នឹងទទួលបាន ៤ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ។

Saul Niguez រកគ្រាប់បាល់បាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤៧ លើកសម្រាប់ក្លឹប Atletico Madrid ដែលធ្លាប់ឈ្នះពានរង្វាន់ Europa League លីកចំនួន ២ ដងពានរង្វាន់ Copa del Rey ពានរង្វាន់ UEFA Super Cup ពានរង្វាន់ក្នុងស្រុកមួយនិងពានរង្វាន់ La Liga ផងដែរ។