ផ្លូវការ៖ Al-Sadd ប្រកាសពីការផ្ទេរ Xavi ទៅ Barcelona
កាសែត Qatar Al-Sadd ទើបតែបានប្រកាសពីកិច្ចព្រមព្រៀងរបស់ពួកគេលើការផ្ទេរលោក Xavi Hernandez ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ។

ក្លឹបកាតាឡានមួយនេះបានចំណាយទឹកប្រាក់ចំនួន 5 លានអឺរ៉ូលើលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាដើម្បីទទួលបានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Xavi Hernandez ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Al-Sadd បាននិយាយថា៖“ Xavi គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ក្លឹប Al-Sadd ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យ។ គាត់បានប្រាប់យើងកាលពីប៉ុន្មានថ្ងៃមុនអំពីបំណងប្រាថ្នារបស់គាត់ក្នុងការទៅដឹកនាំក្លឹប Barcelona ក្នុងពេលជាក់លាក់នេះ ដោយសារតែដំណាក់កាលដ៏សំខាន់ដែលក្លឹបកំណើតរបស់គាត់កំពុងជួបបញ្ហារ ហើយយើងយល់ពីរឿងនេះ ហើយបានសម្រេចចិត្តតាមបំណងរបស់គាត់”។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងឱ្យក្លឹប Barça ចន្លោះឆ្នាំ 1998 និង 2015 នឹងចូលរួមជាមួយ ក្លឹបរបស់កាតា គឺ Al-Sadd ក្នុងនាមកីឡាករ និងជាអ្នកចាត់ការទូទៅក្លឹប 4 ឆ្នាំក្រោយមកបានឈ្នះពានរង្វាន់ចំនួន 7 ជាមួយក្រុមមួយនេះ។
ក្រោមការដឹកនាំរបស់លោក Ronald Koeman ក្លឹប Barcelona ទទួលបានត្រឹមតែ 16 ពិន្ទុប៉ុណ្ណោះក្នុង 11 ប្រកួតដែលឈរនៅលេខ 9 ក្នុងតារាង La Liga ។ សរុបមក បន្ទាប់ពីការបណ្តេញចេញរបស់អ្នកចាត់ការសញ្ជាតិហូឡង់កាលពីមួយសប្តាហ៍មុន គ្រូបង្វឹក Barça B លោក Seri Barjuan ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន៕