ផ្លូវការ៖ Dean Smith ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Norwich City
15 Nov 2021 - 18:59:37 SHARE
ក្រុម Norwich City ទើបតែបានប្រកាសតែងតាំងលោក Dean Smith ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។

អ្នកចាត់ការវ័យ 50 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះដែលកំពុងដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2024 ។
លោក Dean Smith បានដឹកនាំក្រុម Aston Villa ចន្លោះឆ្នាំ 2018 និង 2021 នឹងជួយក្រុមមួយនេះឡើងពីក្របខ័ណ្ឌ Championship កំឡុងពេលដឹកនាំរដូវកាលដំបូងឲ្យមកលេងក្នុងក្របខ័ណ្ឌកំពូល Premier League របស់អង់គ្លេស ។
លើសពីនេះទៅទៀតលោក Smith ដែលបានដឹកនាំ Aston Villa ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Carabao Cup ឆ្នាំ 2019/20 ក្នុងនាមជាជើងឯករងនៅពីក្រោយក្រុមមេឃខៀវ Manchester City ។
ក្រុមចាបលឿង Norwich City គឺស្ថិតនៅបាតតារាងតំបន់កាត់ចោលដោយធ្លាប់ឈ្នះតែមួយដងគត់និងមាន 5 ពិន្ទុបន្ទាប់ពីលេងបាន 11 ប្រកួតក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព