ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ជាផ្លូវការហើយនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្លូវការណ៍របស់ក្លឹប។

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធឆ្នើមវ័យ ៣៦ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំរហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

មុននេះត្រូវបានគេរាយការណ៍ថា Man United នឹងចំណាយ ១៥ លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ ៨ លានអឺរ៉ូបន្ថែម។