សារព័ត៌មានផ្លូវការណ៍របស់ក្លឹប Tottenham Hotspur រាយការណ៍ថា Nuno Espirito Santo ក៏ដូចជាបុគ្គលិកគ្រូបង្វឹករបស់គាត់គឺ Ian Catro, Rui Barbosa និង Antonio Dias ត្រូវបានបណ្តេញចេញពីតំណែងហើយ។

Nuno Espirito Santo
Nuno Espirito Santo

ការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំរហូតដល់ខែមិថុនាឆ្នាំ 2023 ប៉ុន្តែអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានដឹកនាំក្រុម Spurs ត្រឹមរយៈពេល 4 ខែប៉ុណ្ណោះ។

នាយកគ្រប់គ្រង Fabio Paratici បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖“ខ្ញុំដឹងថា Nuno ចង់ជោគជ័យប៉ុណ្ណា ហើយខ្ញុំសោកស្តាយដែលយើងត្រូវធ្វើការសម្រេចចិត្តបែបនេះ។ Nuno គឺជាសុភាពបុរសពិត ហើយនឹងស្វាគមន៍នៅទីនេះជានិច្ច។ យើងគួរតែអរគុណគាត់ និងបុគ្គលិកបង្វឹករបស់គាត់ ហើយសូមជូនពរឱ្យពួកគេជោគជ័នាពេលអនាគត”។

ក្រោមការបញ្ជារបស់អ្នកចាត់ការ Espirito Santo ឲ្យក្លឹប Tottenham Hotspur ទទួលបានត្រឹមតែ 15 ពិន្ទុប៉ុណ្ណោះក្នុង 10 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ដែលឈរនៅលេខ 8 ក្នុងតារាងនាពេលបច្ចុប្បន្ន៕