ខ្សែ​ប្រយុទ្ធ​ Diogo Jota បាន​ធ្វើ​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ជា​មួយ​នឹង​ក្លឹប​ Liverpool រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ២០២៧​។

Diogo Jota
Diogo Jota

ក្រោយ​បន្ត​កុងត្រា​ថ្មី​នៅ​ក្នុង​ថ្ងៃ​នេះ​ទាំង​ Diogo Jota និង​ Liverpool សុទ្ធ​តែ​សប្បាយ​ចិត្ត​នឹង​កុងត្រា​ថ្មី​ក្នុង​រយៈពេល​វែង​មួយ​នេះ​។

សូម​រំលឹក​ផង​ដែរ​ថា​ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​២៥ឆ្នាំ​ខាង​លើ​នេះ​ បាន​ផ្លាស់​ពី​ Wolves មក​កាន់​ Liverpool ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១ ដោយ​ទល់​នឹង​ពេល​នេះ​ កីឡាករ​នេះ​បាន​លេង​ឲ្យ​ Liverpool ២ឆ្នាំ​ហើយ​។ ក្នុង​រយៈពេល​២ឆ្នាំ​នេះ​ Diogo Jota បាន​ចូល​រួម​ប្រកួត​ ៨៥ប្រកួត​ និង​ស៊ុត​ចូល​ ៣៤គ្រាប់​៕