ក្លឹប​ Manchester City បាន​ចុះ​កុងត្រា​នាំ​យក​ ខ្សែ​ប្រយុទ្ធ​ Erling Haaland ពី​ក្លឹប​ Borussia Dortmund ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Erling Haaland
Erling Haaland

Haaland និង​ Man City បាន​ព្រមព្រៀង​ចុះ​កុងត្រា​រយៈពេល​ ៥ឆ្នាំ​ចាប់​ពី​រដូវកាល​ថ្មី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧​ ខាង​មុខ​។

Man City បាន​ទិញ​យក​ Haaland តាម​រយៈពេល​ទិញ​ផ្ដាច់​កុងត្រា​ (Release Clause) ដោយ​ចំណាយ​ជាង​ ៦៣​លាន​ដុល្លារ​។

ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ លេង​ឲ្យ​ Dortmund កីឡាករ​នេះ​ចូល​លេង​ប្រកួត​សរុប​បាន​ ៣០​ប្រកួត​ និង​ស៊ុត​ចូល​បាន​ ២៩គ្រាប់​៕