ក្លឹប​ Leeds United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​នាំ​យក​បាន​ខ្សែ​ប្រយុទ្ធ​ Luis Sinisterra ពី​ក្លឹប​​ហុល្លង់​ Feyenoord ។

Luis Sinisterra
Luis Sinisterra

Sinisterra បាន​ព្រម​ព្រៀង​ចុះ​កុងត្រា​មក​លេង​ឲ្យ​ Leeds រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

បើ​យោង​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Leeds ចាយ​លុយ​សរុប​ប្រមាណ​ ២៥.៥លាន​ដុល្លារ​ ដើម្បី​ទិញ​យក​កីឡាករ​វ័យ​២៣ឆ្នាំ​ខាង​លើ​ ពី​ Feyenoord ។

គួរ​​បញ្ជាក់​ផង​ដែរ​ថា​ Sinisterra ប្រឡូក​ក្នុង​អាជីព​កីឡាករ​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៦មក​ ដោយ​លេង​ឲ្យ​ក្លឹប​កូឡុំប៊ី​​ Once Caldas នឹង​ផ្លាស់​មក​លេង​ឲ្យ​ Feyenoord នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០១៨/១៩ ដោយ​ចូល​រួម​ប្រកួត​សរុប​ ១៥៦​ប្រកួត​ និង​ស៊ុត​ចូល​ ៤១គ្រាប់​៕