ក្លឹប​ Manchester City បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នាំ​យក​អ្នកចាំទី​ Stefan Ortega Moreno ពី​ក្លឹប​អាល្លឺម៉ង់​ Arm. Bielefeld នៅ​ក្នុង​ថ្ងៃ​នេះ​។

Stefan Ortega Moreno
Stefan Ortega Moreno

Ortega បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Man City រយៈពេល​៣ឆ្នាំ​ចាប់​ពី​រដូវកាល​ថ្មី​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥​ខាង​មុខ​។

ក្លឹប​អង់គ្លេស​បាន​មក​យក​កីឡាករ​រូប​នេះ​ដោយ​ Free Transfer ក្រោយ​អ្នកចាំទី​រូប​នេះ​បាន​ដាច់​កុងត្រា​ជា​មួយ​ក្លឹប​អាល្លឺម៉ង់​ខាង​លើ​។

Ortega នឹង​ជា​អ្នកចាំទី​ដៃ​ទី​២ របស់​ Man City ខណៈ​ Zack Steffen ជា​អ្នកចាំទី​ដៃ​ទី​២ របស់​ក្លឹប​សព្វថ្ងៃ​នេះ​នឹង​ចាកចេញ​ទៅ​ក្លឹប​ផ្សេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​៕