ខ្សែ​ប្រយុទ្ធ​ Sadio Mane បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ Bayern Munich ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​មាន​កុងត្រា​រយៈពេល​៣ឆ្នាំ ចាប់ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ ២០២៥ ខាង​មុខ​។

Sadio Mane
Sadio Mane

កាល​ពី​ម្សិលមិញ​ Mane ត្រូវ​បាន​គេ​ដឹង​ថា​មក​ទៅ​ដល់​ក្លឹប​ Bayern Munich ដើម្បី​ទៅ​ធ្វើ​តេស្ត​សុខភាព​ ក៏​ដូច​ជា​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​។

យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​គឺ​ក្លឹប​និង​ Mane ផ្ទាល់​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ហើយ​។

នៅ​ក្នុង​ការ​ទិញ​ Mane ពី​ Liverpool សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Bayern ចាយ​អស់​ប្រមាណ​៤៣លាន​ដុល្លារ​៕