នៅ​ក្នុង​ថ្ងៃ​នេះ​ ក្លឹប​ Manchester United បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​ ខ្សែ​បម្រើ​ Paul Pogba នឹង​ចាកចេញ​នៅ​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ ឆ្នាំ​២០២២​។

Paul Pogba
Paul Pogba

នៅ​ក្នុង​រយៈពេល​ចូល​រួម​លេង​ឲ្យ​ Man Utd ជា​លើក​ទី​២ ចាប់​ពី​រដូវកាល​ឆ្នាំ​២០១៦/១៧ រហូត​មក​ទល់​នឹង​រដូវកាល​នេះ​ Pogba ចូល​លេង​បាន​២២៦ប្រកួត​ ស៊ុត​ចូល​បាន​ ៣៩គ្រាប់​ ដោយ​ឈ្នះ​ពាន​ UEFA Europa League ១ដង​ និង​ League Cup ចំនួន​២ដង​។

កីឡាករ​នេះ​ត្រូវ​បាន​ Man Utd ទិញ​ពី​ Juventus កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ​នេះ​ដោយ​ចំណាយ​លុយ​ជាង​ ១១១លាន​ដុល្លារ​កាល​នោះ​។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​ទៅ​ ក្រោយ​ចាកចេញ​ពី​ Man Utd ខ្សែ​បម្រើ​ Pogba អាច​មាន​ជម្រើស​ត្រលប់​ទៅ​ Juventus វិញ​ ឬក៏​ផ្លាស់​ទៅ​ PSG ៕