ក្លឹប​ Paris Saint Germain បាន​ធ្វើ​ការ​ប្រកាស​តែង​តាំង​លោក​ Christophe Galtier អតីត​គ្រូ​បង្គោល​ OGC Nice ភ្លាមៗ​ជំនួស​លោក​ Mauricio Pochettino ដែល​ត្រូវ​បាន​ក្លឹប​បារាំង​នេះ​បញ្ចប់​តួនាទី​នៅ​ក្នុង​ថ្ងៃ​នេះ​។

Christophe Galtier
Christophe Galtier

PSG និង​ លោក​ Christophe បាន​ចុះ​កុងត្រា​រយៈពេល​២ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​។

លោក​ Christophe មាន​បទពិសោធន៍​ប្រឡូក​នៅ​ក្នុង​ការងារ​ថ្នាក់ដឹកនាំ​ក្លឹប​នេះ​អស់​រយៈពេល​ ២៣ឆ្នាំ​មក​ហើយ​ដោយ​លោក​ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​ និង​គ្រូ​បង្គោល​ឲ្យ​ក្លឹប​ជា​ច្រើន​។ លោក​ធ្លាប់​ជា​គ្រូ​បង្គោល​ឲ្យ​ក្លឹប​ Nice, Lille, Saint Etienne ជា​ដើម​៕