ក្លឹប​ Tottenham Hotspure បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែការពារ​ Djed Spence ពី​ក្លឹប​ Middlesbrough ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Djed Spence នឹង Conte
Djed Spence នឹង Conte

កីឡាករ​វ័យ​២១ឆ្នាំ​នេះ​ បាន​ចុះ​កុងត្រា​ជា​មួយ​ Spurs រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

បើ​តាម​ប្រភព​ជា​ច្រើន​ Spurs បាន​ចាយ​លុយ​ប្រមាណ​ ១៥លាន​ដុល្លារ​ ដើម្បី​ទិក​យក​ Spence ពី​ Middlebrough ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​កីឡាករ​ទី​៦ហើយ​ដែល​ Spurs បាន​នាំ​ចូល​ក្នុង​រដូវកាល​ក្ដៅ​នេះ​ដោយ​កីឡាករ​៥នាក់​កន្លង​ទៅ​នេះ​មាន​ដូច​ជា​ពី​ Richarlison, Bissouma, Perisic, Forster និង​ ​Lenglet៕